ពេជ្យ ម្ទេសខ្មាំង នាំយកក្បាច់គុនខ្មែរទៅប្រកួតនៅភូមា

កីឡាករ ពេជ្យ ម្ទេសខ្មាំង ប្រចាំក្លឹប Cambodian Top Team ប្រហែលមិនសូវមានអ្នកណាស្គាល់គាត់ច្រើនប៉ុន្មានទេ នៅឆាកពិភពគុនក្នុងស្រុក ប៉ុន្តែយ៉ាងណាគាត់គឺជាបុគ្គលម្នាក់ដែលយើងគួរតែត្រូវតាមដានមើលទៅថ្ងៃអនាគត។

ថ្ងៃសុក្រនេះ ជើងខ្លាំងវ័យ ២៣ឆ្នាំរបស់កម្មវិធី World Lethwei Championship (WLC) នឹងត្រូវចូលសង្វៀនម្តងទៀតដើម្បីធ្វើការប្រកួតតំណាងឲ្យកម្ពុជា នៅទីក្រុងម៉ាន់ដាឡាយ ប្រទេសភូមា ក្នុងកម្មវិធី World Lethwei Championship: MIGHTY WARRIORS តតាំងជាមួយកីឡាករមកពីវៀតណាមគឺ Nguyen Tran Duy Nhat។

ម្ទេសខ្មាំង មានប្រវត្តិប្រកួតឈ្នះចំនួន ៩៣ដង ចាញ់៩ដង និងស្មើ១ដង។ កីឡាកររូបនេះ នឹងបន្តកសាងជោគជ័យឲ្យកាន់តែខ្លាំងថែមទៀតពីលើការឈ្នះលើកមុនក្នុងកម្មវិធី WLC: HEARTLESS TIGERS ដែលគាត់បានបំបាក់ជើងខ្លាំង Mite Yine ដែលជាកីឡាករម្ចាស់ផ្ទះតែម្តង ដោយបានប្រកួតតស៊ូអស់ ៥ទឹក។

ម្ទេសខ្មាំង ប្រាប់ទាំងរីករាយថា៖ «អារម្មណ៍សប្បាយចិត្តដែលបានឈានជើងទៅប្រកួតម្តងទៀត។ ក្នុងការប្រឹងប្រែងហ្វឹកហាត់ គឺខំបង្កើនភាពស្ទុះ និងបច្ចេកទេសឲ្យខ្លាំង»។

ការប្រកួតនៅកម្មវិធី WLC អាចនិយាយបានថាជាជោគជ័យធំមួយសម្រាប់ ពេជ្យ ម្ទេសខ្មាំង។ លើសពីនេះ គាត់មានការគោរពកោតសរសើរដល់ស្ថាប័ននេះណាស់ ដែលយកចិត្តទុកដាក់មកលើរូបគាត់ និងកីឡាករកម្ពុជាផ្សេងៗទៀត។

រីឯមិត្តរួមក្រុមក្លឹប CTT និងជាតារាទើបរះនៅស្ថាប័នប្រដាល់ ONE Championship នៅ ស្រីពៅ ក៏ទទួលបានការទទួលស្គាល់យ៉ាងខ្ពង់ខ្ពស់ពីស្ថាប័ននេះដូចគ្នា ជាពិសេសគឺនៅពេលនាងចូលរួមប្រកួតកាលពីឆ្នាំ២០១៨ ដែលក្រោយមកនាងទទួលបានពានរង្វាន់ «អ្នកប្រដាល់ស្រីប្រចាំឆ្នាំ» ពីស្ថាប័ននេះផងដែរ។

ម្ទេសខ្មាំង និយាយបន្តពីបទពិសោធន៍ទៅប្រកួតនៅភូមា៖ «គេទទួលយើងរាក់ទាក់ណាស់ គេក៏សប្បាយចិត្តដែរបានយើងមានវត្តមានទៅប្រកួតឲ្យគេ ហើយប្រកួតល្អទៀត»។

ក្បាច់គុនភូមាLethwei មិនមានអ្វីខុសគ្នាពីគុនខ្មែរទេ ខុសតែម្យ៉ាងគត់គឺក្បាច់ប្រើក្បាល។

ថ្វីបើ ម្ទេសខ្មាំង ចាប់ហាត់គុនខ្មែរតាំងពីទើបដឹងក្តីមកក៏ដោយ គាត់អាចសម្របខ្លួនទៅតាមរបៀបប្រកួតក្បាច់គុនភូមាLethwei បានយ៉ាងងាយស្រួល គាត់ក៏មានការសរសើរផងដែរដល់កីឡាកររបស់ប្រទេសគេ។

គាត់ ប្រាប់ថា៖ «សម្រាប់ខ្ញុំព្រោះធ្លាប់ទៅវាយម្តង បើប្រៀបធៀបLethwei ទៅនឹងគុនខ្មែរ ក្បាច់ភូមាសាហាវតែម្យ៉ាងទេ គឺត្រង់ប្រើក្បាល»។

«លើកនេះអត់វាយជាមួយភូមា អីចឹងវាអត់ភ័យរឿងក្បាលទេ។ ប៉ុន្តែត្រូវហាត់ដែរ ហាត់ដើម្បីប្រើជាមួយគូវៀតណាម ព្រោះវៀតណាមអត់ចេះ»។

ពេលនេះ ពេជ្យ ម្ទេសខ្មាំង រួមដំណើរជាមួយលោក ហ៊ុន ចាន់រាជ ដែលជាគ្រូបង្វឹក និងជាម្ចាស់ក្លឹបបានទៅដល់ប្រទេសភូមាហើយ។ ម្ទេសខ្មាំង ប្រាប់ថាគាត់នឹងបន្តកសាងកេរ្តិ៍ឈ្មោះខ្លួន ក៏ដូចជាផ្សព្វផ្សាយពីក្បាច់គុនរបស់ខ្មែរឲ្យបានសុះសាយថែមទៀតនៅស្ថាប័ននោះ។

«ខ្ញុំនឹងខំប្រឹងយកឲ្យបានជ័យជម្នះដូចកីឡាករដ៏ទៃៗ។ ប្រកួតលើកនេះ ខ្ញុំសង្ឃឹមឈ្នះពិន្ទុ អត់ហ៊ានរំពឹងធំពេកទេ»។

 

អត្ថបទ៖ Matias Andres

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s