កុំភ្លេចតាមដានទស្សនា ONE: CLASH OF LEGENDS ថ្ងៃសៅរ៍នេះ!

ONE Championship នឹងនាំចំណីចក្ខុប្លែកមួយទៀតដល់បងប្អូនជនរួមជាតិ នៅថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ ចុងសប្តាហ៍នេះ ដោយបានរៀបចំព្រឹត្តិការណ៍ក្បាច់គុនដ៏ធំម្តងទៀតនៅមជ្ឈមណ្ឌល Impact Arena ទីក្រុងបាងកក ដែលនឹងប្រមូលផ្តុំដោយកីឡាករកីឡាការិនីល្បីៗទូទាំងពិភពលោក។

ក្នុងតារាងគូប្រកួតចំនួន ១៤គូ គឺសុទ្ធសឹងតែជាជើងឯកកំពុងលេចធ្លោថ្មីៗ  មកបញ្ចេញថ្វីដៃតំណាងប្រទេសរៀងៗខ្លួនក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ក្នុងនោះមានការប្រកួតវិញ្ញាសារ ក្បាច់គុនចម្រុះ និង ប្រដាល់សេរីផងដែរ។

កម្ពុជាក៏បានបញ្ជូនកីឡាករពីររូបទៅប្រកួតផងដែរ គឺជើងឯកគុនខ្មែរពិភពលោក ឡៅ ចិត្រា ត្រូវប៉ះ ជើងខ្លាំងកំពូលរបស់ថៃគឺ Superlek។ និងជើងឯកផ្នែកនារីរបស់កម្មវិធី World Lethwei Championship នៅ ស្រីពៅ ត្រូវប្រឈមមុខជាមួួយតារាប្រដាល់ស្រីរបស់ថៃនាង Rika Ishige។

ខាងក្រោមជាចំណុចពិសេសរបស់ព្រឹត្តិការណ៍ដែលជនរួមជាតិកម្ពុជាទាំងអស់គួរតាមដានទស្សនា៖

១. ការប៉ះគ្នាដ៏ភ្ញាក់ផ្អើលរបស់ជើងឯកខ្សែក្រវាត់ Muay Thai World Championship

ជើងឯកពិភពលោក Nong-O Gaiyanghadao ត្រូវបានគេស្គាល់ថាជាជើងខ្លាំងកំពូលខាងក្បាច់គុនមួយថៃ ចាស់វស្សាក្តី ប៉ុន្តែនៅតែខ្លាំងគួរឲ្យស្ញប់ស្ញែងណាស់។

Nong-O ជាជើងខ្លាំងបំបាក់មិនទាន់បាននៅ ONE Championship ទីលំនៅសព្វថ្ងៃនៅប្រទេសសិង្ហបុរី នឹងប្រកួតដណ្តើមខ្សែក្រវាត់ Muay Thai World Championship ជាមួួយកីឡាករឆ្នើមរបស់ចិន Han Zi Hao ក្នុងការប្រកួតទម្ងន់ ៦៥គក នៃវគ្គជម្រុះ ONE Super Series។

ចាំមើលថា គូប្រកួតជនជាតិចិនវ័យ ២៣ឆ្នាំ អាចលលេងជាមួួយជើងចាស់របស់សិង្ហបុរី ដើម្បីធ្វើជាម្ចាស់ខ្សែក្រវាត់ថ្មីបានឬអត់? ឬចាំមើលថាត្រូវខ្លាចាស់ម្នាក់នេះអាចរក្សាចង្កូមរបស់ខ្លួនបាន?


Watch ONE Championship LIVE and FREE in Cambodia


២. នៅ ស្រីពៅ ពន្លកថ្មីរបស់ ONE Championship

នៅ ស្រីពៅ កីឡាការិនីម្ចាស់ពានរង្វាន់ «អ្នកប្រដាល់នារីប្រចាំឆ្នាំ» របស់កម្មវិធី World Lethwei Championship ដើមឆ្នាំនេះកំពុងបោះជំហានធំមួយជំហានទៀតហើយក្នុងអាជីពប្រដាល់របស់ខ្លួន។

ក្នុងវ័យ ២៤ឆ្នាំ ស្រីពៅ បានទាក់ទាញចំណាប់អារម្មណ៍អ្នកស្នេហាវិស័យក្បាច់គុនខ្មែរ និងក្បាច់គុនភូមា Lethwei ជាច្រើនរូបពាសពេញផ្ទៃប្រទេស ហើយពេលនេះកំពុងបញ្ចេញឈ្មោះក្នុងទ្រុងក្បាច់គុនចម្រុះរបស់ពិភពលោក។

ថ្វីបើ ស្រីពៅ ត្រូវប៉ះក្នុងទ្រុងគុនចម្រុះដំបូងជាមួយ Rika ហៅ«Tinydoll» ជាតារាស្រីដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ហើយនេះជាក្បាច់គុនថ្មីរបស់នាងពិតមែន យ៉ាងណាពីមុខការប្រកួត នាងត្រូវបានគេសរសើរគ្រប់គ្នាថាជាកីឡាការិនីឆ្នើមរៀនសូត្រឆាប់ចេះម្នាក់ពីកីឡារចំបាប់។

សម្រាប់ ស្រីពៅ ទោះត្រូវគេផ្គូផ្គងឲ្យប៉ះចំគូប្រកួតដែលពិបាកតទល់ខ្លាំងមែន ប៉ុន្តែបើនាងអាចធ្វើឲ្យទស្សនិកជនដែលចាំទស្សនានៅក្នុងមជ្ឈមណ្ឌល Impact Arena ថ្ងៃសៅរ៍នេះភ្ញាក់ផ្អើលបានដោយយកឈ្នះ Rika បាននោះ អនាគតរបស់នាងក្រោមដំបូងជុំរុំក្បាច់គុនពិភពលោក ពិតជាខ្ពស់មិនអាចប៉ាន់ស្មានសោះឡើយ។

៣. ឡៅ ចិត្រា ប៉ះ Superlek

ONE Championship បានប្រមូលផ្តុំសុទ្ធតែកំពូលកីឡាករប្រដាល់សេរីខ្លាំងៗ ក្នុងនោះនឹងមាន ឡៅ ចិត្រា របស់កម្ពុជាមួយរូបដែរ។

អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ ត្រូវប្រឈមមុខជាមួួយ Superlek ដែលជាជើងឯកជាច្រើនលើករបស់កម្មវិធី Muay Thai World Champion ក្នុងការប្រកួតទម្ងន់ ៦១គក ជាគូពិសេសនៃព្រឹត្តិការណ៍ ONE Championship ផងដែរ។

Superlek ទើបមានវ័យ ២៣ឆ្នាំក៏ពិតមែន ប៉ុន្តែបានត្រូវបានគេទទួលស្គាល់ថាជាកីឡាករក្បាច់មួួយថៃដ៏ខ្លាំងខ្លាមួយរូប រីឯ ឡៅ ចិត្រា ក៏បានសាងកេរ្តិ៍ឈ្មោះថានឹងមានគេជឿថាជាអនាគតកំពូលជើងខ្លាំងមួយរបស់ក្បាច់គុនខ្មែរផងដែរ។

ប្រសិនបើ ចិត្រា អាចបញ្ចេញស្នៀតទប់ទល់ជាមួយម្ចាស់ផ្ទះ ស៊ុបភែឡេក បាននោះ មិនយូរមិនឆាប់គាត់នឹងអាចគ្រងខ្សែក្រវាត់ពិភពលោកក្នុងពេលឆាប់ៗ។

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s