ក្នុងពេល១០ឆ្នាំមនុស្សម្នាក់ៗផ្លាស់ប្តូរច្រើន ព្រោះកាមេរ៉ាមិនចេះកុហកទេ!

ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។

រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។

Khon Sichan Khmer Komlang Team Phnom Penh MMA Kun Khmer

១. ខុន ស៊ីចាន់

ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។

នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី  Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។

Nou Srey Pov Khmer Komlang Cambodian Top Team Kun Khmer Lethwei

២. នៅ ស្រីពៅ

នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។

១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ មិនធ្លាប់ទាំងគិតចង់កាន់ហ្គង់ផង តែឥឡូវនេះកំពុងត្រៀមខ្លួនក្នុងការប្រកួតដ៏ធំជាងគេក្នុងជីវិតនាង បង្ហាញមុខដំបូងត្រូវប្រកួតគុនចម្រុះនៅទីក្រុងបាងកក ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS

Chan Rothana Khmer Komlang Kun Khmer Selapak

៣. ចាន់ រតនា

ជើងចាស់គុនខ្មែរដ៏ល្បីឈ្មោះ ចាន់ រតនា ក្នុងរយៈពេល១០ឆ្នាំនេះមានការផ្លាស់ប្តូរច្រើនណាស់។

ពីមុន រតនា មានទម្ងន់ធ្ងន់ជាងធម្មតាមិនមានឱកាសប្រកួតនៅ ONE Championship ក្នុងទម្ងន់ ៦១គកឡើយ។

តែក្រលេកមើលកាលពីខែធ្នូ ទី៧វិញ ចាន់ រតនា ត្រលប់ចូលក្នុងទ្រុងម្តងទៀតជាមួយការបង្ហាញសមត្ថភាពដ៏អស្ចារ្យធ្វើឲ្យកក្រើកសង្វៀនធំ ដោយសារគាត់បានផ្តួលខ្លាកំណាចឥណ្ឌូនេស៊ី Abro Fernandes បានសម្រេច។

Sovannahary Em ONE Championship Khmer Komlang

៤. ឯម សុវណ្ណារី

កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ឯម សុវណ្ណារី កាលពីមុនជាក្មេងស្រីពូកែអៀនម្នាក់ ប៉ុន្តែនាងចាប់ផ្តើមតាំងចិត្តឈប់ខ្មាស រហូតដល់ឥឡូវក្លាយជាអ្នកប្រដាល់ស្រីរះថ្មីម្នាក់ក្នុងឆ្នាំ ២០១៩នេះ។

ពេលប្រកួតក្នុងទ្រុងនៅទីក្រុងកូឡាឡាំពួរ កាលពីដើមខែធ្នូជាជ័យជន្នះដ៏ធំធេងមួួយរបស់នាងដែលនាងបានផ្តួលកីឡាការិនីជើងខ្លាំងជនជាតិអ៊ុយក្រែននាង Iryna Kyselova បានយ៉ាងងាយស្រួល។

បើយើងមើលរូបភាពកាលពី ១០ឆ្នាំមុនរបស់នាងវិញ ប្រហែលមិននឹកស្មានថានាងអាចទៅធ្វើទៅបានដល់សព្វថ្ងៃឡើយ តែយ៉ាងណា សុវណ្ណារី គាត់ទម្លុះភាពភ័យខ្លាចនិងអៀនខ្មាស់បាន ហើយត្រៀមបន្តដំណើរជីវិតក្នុងអាជីពអ្នកប្រដាល់ឲ្យតែអស្ចារ្យថែមទៀតនៅឆ្នាំ ២០១៩នេះ។

Sam Tharoth Oum Khmer Komlang Kun Khmer

៥. សំ ថារត្ន័

១០ឆ្នាំមុន នរណាទៅស្មានបានថា សំ ថារត្ន័ អាចក្លាយជាអតីតកីឡាការិនីប្រដាល់ឲ្យ ONE Championship ហើយក្លាយទៅជាតួកុនដ៏មានប្រជាប្រិយម្នាក់ដូចសព្វថ្ងៃ។

ថារត្ន័ ត្រូវបានគេស្គាល់ថាជាតារាប្រដាល់ស្រីដ៏មានទេព្យកោសល្យមួួយរូប បន្ទាប់មកនាងយកក្បាច់គុននេះជាស្ពានដើម្បីចាប់យកអាជីពជាតារាសម្តែង ដែលឃើញថាថ្មីៗនេះនាងមានភាពមមាញឹកខ្លាំងធ្វើដំណើរក្រៅប្រទេសច្រើនដើម្បីផ្សព្វផ្សាយរឿងចុងក្រោយរបស់នាងចំណងជើងថា «Surviving Bokator»។

កញ្ញាកូនកង្កែបនេះ មានប្រវត្តិប្រកួតនៅ ONE ២ដងឈ្នះទាំងពីរដង យើងសង្ឃឹមថានាងអាចត្រលប់ចូលការប្រកួតំណាងស្ត្រីកម្ពុជាឲ្យកាន់តែកក្រើកឆាកអន្តរជាតិតម្តងទៀត។

Keo Rumchong Khmer Komlang Kun Khmer

៦. កែវ រំចង់

កំឡុងពេល ១០ឆ្នាំ តារាគុនខ្មែរដ៏មានប្រជាប្រិយ កែវ រំចង់ បានមានឈ្មោះបោះសំលេងដែលកីឡាករផ្សេងៗស្រម៉ៃចង់បានដូចគាត់។សព្វថ្ងៃគាត់ប្រកួតនៅក្នុងស្រុក ប៉ុន្តែគាត់មានបំណងចង់បញ្ចេញសមត្ថភាពដែលគាត់មាននៅ ONE Championship ឲ្យទស្សនិកជនទូទាំងពិភពលោកបានឃើញ។

ថ្វីបើគាត់ទទួលបានជោគជ័យច្រើនហូហែរៀងមមែន ប៉ុន្តែឆ្នាំ២០១៩នេះ គាត់រឹតតែប្រឹងហាត់ឲ្យខ្លាំងមួយកំរិតទៀតដើម្បីឲ្យអាជីពគាត់កាន់ល្បីមួយកំរិតទៀត។

អត្ថបទ៖ Matias Andres

Leave a Reply