៣ ចំនុចកក្រើកកម្មវិធី ONE: ETERNAL GLORY ទីក្រុងចាកាតា

ដើមឆ្នាំនេះ ONE Championship បានរៀបចំកម្មវិធី ONE: ETERNAL GLORY មានការប្រកួតយ៉ាងអស់ដៃនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេសុី កាលពីថ្ងៃសៅរ៍ ទី ១៩ ឆ្នាំមករា។

ទស្សនិកជនខាងឥណ្ឌូនេស៊ី ទទួលបានទស្សនីយភាពរំភើបត្រជាក់ភ្នែកដោយមានជើងខ្លាំងពិភពលោកចំនួន ១២គូ រាប់ទាំងវត្តមានពន្លកថ្មីក្នុងពិភពក្បាច់គុនបានធ្វើការសម្តែងសមត្ថភាពនិងកម្លាំងខ្លាំងក្លារបស់ខ្លួនក្នុងសង្វៀនអន្តរជាតិស្តង់ដារពិភពលោកមួយនេះ។

ខាងក្រោមនេះជាចំនុចសំខាន់ចំនួន ៣ ក្នុងកម្មវិធីដំបូងរបស់ ONE ប្រចាំឆ្នាំ២០១៩

១. បញ្ចេញមុខម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ ៥២គកថ្មី

នៅកម្មវិធីសំខាន់ មានការការពារខ្សែក្រវាត់ពិភពលោក ONE Strawweight World Champion របស់ស្តេចប្រដាល់ Joshua Pacio ប្រកួតតស៊ូការពារខ្សែក្រវាត់លើកទីមួយពីកណ្តាប់ដៃភាគីជប៉ុន Yosuke Saruta

គួររំលឹកផងដែរថា អ្នកប្រដាល់ជប៉ុន Saruta នេះក៏ធ្លាប់បានបញ្ចេញស្នាដៃអស្ចារ្យក្នុងកម្មវិធីជាមួួយគ្នានឹងកីឡាករតំណាងកម្ពុជា ឯម សុវណ្ណារី និង ចាន់ រតនា កាលពីថ្ងៃទី ០៧ធ្នូ។ កាលនោះគាត់បានឈ្នះដោយពិន្ទុលើកីឡាករប្រចាំក្លឹប Evolve ឈ្មោះ Alex Silva។

បន្ទាប់ពី Saruta តស៊ូយ៉ាងខ្លាំងក្លាជាមួយដៃគូដ៏ពិបាករូបនោះមក គាត់ត្រូវបានគេផ្គូផ្គងដាក់ឲ្យដណ្តើមខ្សែក្រវាត់ភ្លាមៗ។

ថ្វីបើ Pacio របស់ក្រុម Lakay ព្យាយាមអស់ពីសមត្ថភាពដើម្បីការពារខ្សែក្រវ៉ាត់ខ្លួនយ៉ាងណា ប៉ុន្តែដោយមានសំពាធខ្ពស់ និងក្បាច់ចាប់បោកមានប្រសិទ្ធភាពជាង ទើបធ្វើឲ្យចៅក្រមកាត់ក្តីសម្រចឲ្យ Saruta ជាម្ចាស់ខ្សែក្រវាត់តែម្តង។

២. ត្រកូល The Lee Clan យកជ័យជម្នះបានមែន

តារាប្រចាំក្លឹប Evolve គឺ Christian Lee និងបងថ្លៃរបស់ខ្លួនគឺ Bruno Pucci មិនអាចមិនសប្បាយចិត្តជាងល្ងាចថ្ងៃសៅរ៍នោះទេ។

ពីរនាក់បងប្អូនថ្លៃនេះ ត្រូវឡើងប្រកួតជាគូពិសេសនារាត្រីនោះ។ Pucci ប៉ះជួបជាមួយអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Kotetsu Boku។

Pucci មានឈ្មោះជាជើងខ្លាំងខាង BJJ No-Gi World Champion គាត់ចាប់បានឱកាសក៏សម្រុកចូលចាប់ជើងក្រោមបម្រុងផ្តួលខាង Boku ឲ្យខ្នងដល់ដី។

បន្ទាប់ពីជ្រលរគ្នាចុះឡើងៗមក “Puccibull” ចុងក្រោយអាចចាប់ Boku ផ្ទប់ដល់ដីមែន ហើយបានក្លេររឹតករជាប់ រហូតដល់អាជ្ញាកណ្តាលបញ្ឈប់តែម្តង។ ទាំងលើកនេះ Pucci បានសាងប្រវត្តិឈ្នះមុនចប់ទឹកចំនួន ៧ដង តែចាញ់ ៣ដងដែរ។

លុះបងថ្លៃបានឈ្នះរួច ៤គូបន្ទាប់មកគឺជាគូប្រកួតរបស់ Christian Lee បង្ហាញសមត្ថភាពក្បាច់គុនដ៏កក្រើកម្តង ដោយគាត់បានបំបាក់ជើងខ្លាំងរបស់ក្រុម Lakay គឺ Edward Kelly។

Lee ពូកែខាងក្បាច់ចាប់បោកជាង ធ្វើឲ្យគាត់មានប្រៀបក្នុងការផ្តួលគូប្រកួតដល់ដី តែពាក់កណ្តាលទឹកទី១ប៉ុណ្ណោះ Lee បានគាបពីលើ Kelly ជាប់ រួចក៏ប្រើកណ្តាប់ដៃធ្ងន់ៗដាល់ចំៗជាច្រើនកន្លែង ធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

ឆ្នាំ ២០១៩ នេះពិតជារំជើបរំជួលសម្រាប់ត្រកូល Lee នេះមែន ដោយសារបងស្រី Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ ONE Atomweight World Champion នឹងធ្វើការប្រកួតដណ្តើមយកខ្សែក្រវាត់មួួយប្រភេទទៀតគឺ ONE Strawweight World Title របស់ព្រឹត្តិការណ៍ ONE: A NEW ERA នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុនឆាប់ៗ។

៣. ជើងខ្លាំងចំណូលថ្មីៗ

ONE: ETERNAL GLORY ឃើញថាមានកីឡាករចំណូលថ្មីជាច្រើននាក់ នឹងចាប់ផ្តើមបង្ហាញមុខក្នុងសង្វៀនក្បាច់គុនដ៏ធំនេះសម្រាប់ឆ្នាំ ២០១៩។

កីឡាករចិន Niu Kang Kang ប្រើពេលតែ ៣១វិនាទីប៉ុណ្ណោះក្នុងការផ្តួលម្ចាស់ផ្ទះឥណ្ឌូនេស៊ី Sunoto Peringkat រីឯខាងកូរ៉េខាងត្បូង Won Il Kwon វិញ បានវិវឌ្ឍន៍ខ្លួនយ៉ាងអស្ចារ្យដោយផ្តួល Anthony Engelen បានសម្រេច ក្នុងវិនាទីទី ៦៧ នៃទឹកទី១។

ក្រៅពីនេះមានការប្រកួតវគ្គ ONE’s all-striking league Super Series បានធ្វើឲ្យមានសំលេងរន្ទឺពេញអាគារ Senayan Arena ដោយសារជើងឯករបស់អង់គ្លេស Jonathan Haggerty ប្រកួតគ្នាជាមួយ Joseph Lasiri មកពីអ៊ីតាលី យ៉ាងខ្លាំងក្លារហូតដល់ទឹកទី៣។

ដំបូងស្មានថា ខាងអង់គ្លេសអាចផ្តួលគូប្រកួតខាងអ៊ីតាលីទៅហើយ ដោយសារគាត់បានប្រើស្នៀតកាប់កែងដ៏មុតស្រួចរបស់ខ្លួន ជាមួយការទាត់ផ្ទួនៗជាច្រើនសារ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលគឺខាងអ៊ីតាលី បានតស៊ូងើបប្រយុទ្ធវិញរហូត។

ក្រោយពីការប្រទាញប្រទុងគ្នាធ្វើឲ្យទស្សនិកជនដកភ្នែកមិនរួចមក ចុងក្រោយចៅក្រមធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ ឲ្យ Haggerty បានទទួលជ័យជម្នះនៃការប្រកួតនេះ។

ជាមួយការបញ្ចេញសមត្ថភាពគ្រប់បែបយ៉ាងរបស់កីឡាករទាំងជើងចាស់ និងកីឡាករចំណូលថ្មីៗ ONE Championship ពិតជាបើកឆាក ២០១៩ ជាមួយជោគជ័យធំធេងមែន។

 

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s