ឡៅ ចិត្រា ប្រកួតលើកក្រោយនេះគឺនៅ ONE: CLASH OF LEGENDS ទីក្រុងបាងកក

Video: https://www.onefc.com/videos/chan-rothana-vs-abro-fernandes/

ដើមឆ្នាំ ២០១៩នេះពិតជាកក្រើកពេញពិភពគុនខ្មែរ ដោយONE Championshipប្រកាសដាក់កីឡាករល្បីល្បាញមួួយរូបទៀតហើយគឺ ឡៅ ចិត្រា ឲ្យប្រកួតនៅក្នុងវគ្គ league Super Series (OSS) សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ នាព្រឹត្តិកាណ៍ ONE: CLASH OF LEGENDS។

ចិត្រា និងបង្ហាញខ្លួនតំណាងឲ្យកម្ពុជាជាមួយគ្នានឹងជើងឯកខ្សែក្រវាត់ Kun Khmer World Champion

នៅ ស្រីពៅ ក្នុងអាគារមហោស្រព Impact Arena ទីក្រុងបាងកក។

ស្រី ពៅ នឹងធ្វើការប្រកួតក្បាច់គុនចម្រុះ តទល់នឹងស្រីស្អាត Rika Ishige ប្រភេទទម្ងន់ ៤៨គក។ ប្រសិនបើស្រីពៅ មានសមត្ថភាពផ្តួល Rika ដែលជាកីឡាការិនីម្ចាស់ផ្ទះបាន នោះអាជីពរបស់នាងប្រាកដជាខ្ពស់កប់ពពកក្នុងឆាកអន្តរជាតិមិនខាន។

ដល់វគ្គ ចិត្រា វិញគាត់ត្រូវបានគេចាប់គូប៉ះចំកីឡាករមានឈ្មោះបោះសំលេងខ្លាំងជាងគេនៅប្រទេសថៃគឺ Superlek Kiatmoo9 ដែលជាកីឡាករម្ចាស់ខ្សែក្រវាត់ដល់ទៅពីរប្រចាំLumpinee Stadium Muay Thai World Champion។

«ខ្ញុំសប្បាយចិត្តបានចូលប្រកួតនៅឆាកធំបែបនេះ ប៉ុន្តែដូចការប្រកួតធំៗផ្សេងៗទៀតដែរ មិនថាចាញ់ឬឈ្នះ ខ្ញុំដឹងតែប្រឹងឲ្យអស់ពីសមត្ថភាពហើយ!»។

ឃើញថាឆ្នាំ ២០១៩នេះដូចជាកាក់កបណាស់សម្រាប់អ្នកប្រដាល់ខ្មែរ ជាពិសេសខែកុម្ភះនេះតែម្តង មានកីឡាករជាច្រើនកំពុងត្រៀមលក្ខណៈបញ្ចេញស្នាដៃក្បាច់គុនខ្លួនមែនទែន។

មិនត្រឹមតែមាន នៅ ស្រីពៅ និង ឡៅ ចិត្រា ឡើងប្រកួតនៅទីក្រុងបាងកកព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ប៉ុណ្ណោះទេ នៅមាន គង់ សំបូរ ជាមួយ ខុន ស៊ីចាន់ នឹងធ្វើការប្រកួតក្នុងស្ថាប័នប្រដាល់ដ៏មហិមារនេះនៅថ្ងៃសុក្រ ទី២២ ខែកុម្ភះដូចគ្នានៅប្រទេសសិង្ហបុរីព្រឹត្តិការណ៍ ONE: CALL TO GREATNESS។

ម្ចាស់ក្លឹប Cambodian Top Team លោកហ៊ុន ចាន់រាជ ពន្យល់ថា៖ «ចិត្រា ជាកីឡាករក្នុងចំណោមជើងខ្លាំងលើគេម្នាក់។ ការប្រកួតតទល់នឹង Superlek វាធំណាស់! សម្រាប់អ្នកផ្សេងមិនដឹងទេ តែសម្រាប់ជនជាតិខ្មែរ និងថៃគឺសំខាន់ខ្លាំង!»

«ទីមួយ គឺត្រូវប៉ះចំ Superlek ជាអ្នកប្រដាល់ដ៏ខ្លាំងម្នាក់ក្នុងកំពូលអ្នកប្រដាល់ផ្សេងៗ។ នេះជាឱកាសល្អសម្រាប់គុនខ្មែរ ដែលអាចបង្ហាញគេពីជំនាញ ពីស្មារតីអ្នកប្រយុទ្ធ និងបេះដូងយើង!»

ឡៅ ចិត្រា មានកំណើតពីពូជពង្សគ្រួសារអ្នកប្រដាល់មានកិត្តិសព្ទល្អប្រសើរម្នាក់ គាត់មិនចាំបាច់មើលអ្នកផ្សេងសម្រាប់ជានិមិត្តរូបទេ។

បងប្រុសរបស់ ចិត្រា គឺ ឡៅ ស៊ីណាត ក៏ជាអ្នកប្រដាល់មានឈ្មោះបោះសម្លេងម្នាក់ខាងក្បាច់គុនខ្មែរ ដូច្នេះ ចិត្រា មានបងប្រុសម្នាក់ដែលចាំជួយលើកទឹកចិត្តជានិច្ច។

«ពីមុនបងប្រុសខ្ញុំគាត់ល្បីណាស់ គាត់ទៅណាមកណាក៏មានអ្នកស្គាល់ដែរ ខ្ញុំចង់បានដូចគាត់អីចឹង»។

ឱកាសបានប្រកួតនៅខែកម្ភះនេះ មិនមែនជាការប្រកួតធម្មតានោះ លើកនេះត្រូវប៉ះជាមួយជើងឯងពិភពលោកខាងក្បាច់មួយថៃ។ បើសិនគាត់ពិតជាមានសមត្ថភាពអាចបំបាក់ជើងខ្លាំងរូបនេះបាន គាត់នឹងក្លាយជាកីឡាករកំពូលប្រភេទទម្ងន់ featherweight វគ្គ ONE Super Series។

ឡៅ ចិត្រា ប្រាកដជាមិនមើលរំលងឱកាសដ៏ធំនេះឡើយ។

«ឥឡូវខ្ញុំប្រកួតអន្តរជាតិអីចឹង ខ្ញុំត្រូវហ្វឹកហាត់ខ្លាំងជាងមុនពីរដង»។

 

អត្ថបទ៖ Matias Andres

Leave a Reply