គ្រូបង្វឹកផ្ទាល់ Lorenzo Lanzafame ប្រាប់ពីសមត្ថភាពពិសេសរបស់អ្នកប្រដាល់ខ្មែរ

Lorenzo Lanzafame ដែលជាគ្រូបង្វឹកកីឡារផ្ទាល់ខ្លួន មានគម្រោងថាមកប្រទេសកម្ពុជាតែពីរទៅបីខែប៉ុណ្ណោះ តែមកដល់ពេលនេះ ៤ឆ្នាំរួចមកហើយ គាត់បានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍប្រទេស តាមរយៈសកម្មភាពផ្ទាល់ខ្លួន និងតាមរយៈការបង្កើតក្លឹបហ្វឹកហាត់មួយមានឈ្មោះថា LLFitness

តាមរយៈអាជីពរបស់ខ្លួន គ្រូជនជាតិអ៊ីតាលីរូបនេះ បានជួយជ្រំជ្រែងយ៉ាងខ្លាំងដល់កីឡាករប្រដាល់ខ្មែរដ៏មានប្រជាប្រិយភាពលោក ចាន់ រតនា ប្រចាំ ONE Championship ក៏ដូចជា Phoe “Bushido” Thaw ឲ្យទទួលបានជ័យជន្នះក្នុងការប្រកួតស្តង់ដារអន្តរជាតិ។

Lanzafame រំលឹកថា៖ «ខ្ញុំមកទីនេះសម្រាប់វិស្សមកាលប៉ុណ្ណោះ-គិតថាតែបីខែទេ-ខ្ញុំក៏ចាប់ផ្តើមឃើញឱកាសជាច្រើន ខ្ញុំក៏សម្រេចចិត្តរស់នៅទីនេះដើម្បីជួយប្រជាជនខ្មែរតែម្តង»។

គាត់មកដល់ប្រទេសកម្ពុជាភ្លាម  Lanzafame មើលឃើញថាគាត់អាចជាចំណែកមួយដល់ការរីកចម្រើនក្នុងវិស័យសិល្បៈក្បាច់គុនរបស់ខ្មែរបាន។ គាត់ឃើញថាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីមួយដែលអាចផ្តល់ឱកាសជាច្រើនអនេក មិនដូចអ្នកផ្សេងគិតទេ។

សព្វថ្ងៃ គាត់ជាជនបរទេសម្នាក់ដែលរស់នៅប្រទេសកម្ពុជា ដែលមានឆន្ទៈប្រើប្រាស់អាជីពរបស់ខ្លួន ជួយដល់ប្រទេសមួួយដែលបង្ហាញពីភាពរាក់ទាក់ស្វាគមន៍គាត់។

គាត់ពន្យល់ថា៖ « វាជាចំណង់ចំណូលចិត្តមួយ ថ្វីបើគ្មានលុយចូលក៏ដោយ ប៉ុន្តែវាជួយបើកឱកាសផ្សេងៗច្រើនទៀត។ ប្រសិនបើយើងដាក់បញ្ចូលគ្នានូវសមត្ថភាពដែលគាត់មាន ជាមួយការហ្វឹកហាត់ត្រឹមត្រូវតាមក្បួនខ្នាត នោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្តមិនខាន»។

ជិតពីរបីឆ្នាំមកនេះ Lanzafame បានសហការជាមួយតារាគុនខ្មែរ ចាន់ រតនា នៅទី្រកុងភ្នំពេញ។ ទាំងពីរនាក់ជួយគ្នានឹងទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមកតាមជំនាញរៀងៗខ្លួន។

ពួកគាត់ បានប្តេជ្ញាចិត្តផ្សព្វផ្សាយក្បាច់គុនខ្មែរ ដោយការបញ្ចេញសមត្ថភាពនៅស្ថាប័នធំ ONE ក្នុងការប្រកួតក្រៅប្រទេសនានាដូចជានៅប្រទេសចិន ហ្វីលីពីន ថ្មីៗនេះនៅម៉ាឡេស៊ីជាដើម។

កាលពីថ្ងៃសុក្រ ទី៩ ខែធ្នូ កន្លងទៅ ចាន់ រតនា បានផ្តួលកីឡាករឆ្នើមរបស់ឥណ្ឌូនេស៊ី Abro “The Black Komodo” Fernandes នៅព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS

ម្ចាស់ក្លឹប LLFitness រូបនេះបានទៅចាំឲ្យទឹកដល់ ចាន់ រតនា ក្នុងការប្រកួតទម្ងន់ស្រាល ប្រព្រឹត្តិទៅនៅកីឡដ្ឋានAxiata Arena ទីក្រុងកូឡាឡាំពួរ។

ជ័យជម្នះពីការប្រកួតនោះ គឺជាជោគជ័យមួយមិនធម្មតាទេរបស់ ចាន់ រតនា។ គួររំលឹកផងដែរថា កាលនោះគូប្រយុទ្ធទាំងពីរឈានជើងចូលសង្វៀនភ្លាម សម្រុកចូលគ្នាមិនថយ ម្នាក់ៗប្រើស្នៀតរាគ្នាទៅវិញទៅមក ធ្វើឲ្យទស្សនិកជនជក់មើលមិនដកភ្នែក។ ចុងក្រោយ ចាន់ រតនា បានផ្តួល Fernandes ដោយការប្រើជង្គង់ដ៏មុតស្រួច បូករួមនឹងការដាល់ខាងឥណ្ឌូនេស៊ីផ្ទប់ដល់ដីតែម្តង។

ចាន់ រតនា ត្រលប់មកមាតុភូមិវិញជាមួួយជ័យជម្នះដ៏ធំក្រៃលែង ដែលតាមពិតទៅ Lanzafame គាត់បានទាយទុកមុនការប្រកួតរួចទៅហើយថាខាងកម្ពុជា ប្រាកដជាឈ្នះដោយការបញ្ឈប់ពីអាជ្ញាកណ្តាលមុនទឹកទី៣មិនខាន។

Lanzafame គាត់បានឃើញផ្ទាល់ភ្នែកពីការរីកចម្រើនរបស់ រតនា ក៏ដូចជាស្មារតីរបស់អ្នកប្រយុទ្ធក្បាច់គុនខ្មែរទូទាំងប្រទេសទាំងមូល។ គាត់សប្បាយចិត្ត និងមានជំនឿចិត្តខ្ពស់ទៅលើអនាគតរបស់អ្នកប្រដាល់កម្ពុជាទៅថ្ងៃមុខ។

គាត់និយាយថា៖ «ពួកគាត់ស្រេកឃ្លានវា ហើយចង់បានវាខ្លាំង ប៉ុន្នឹងគ្រប់គ្រាន់ហើយ។ ពួកគាត់គ្មានលេសនេះលេសនោះទេ​​​ គឺគាត់លះបង់គ្រប់យ៉ាង ពួកគាត់ត្រៀមរួចហើយ ពួកគាត់ដូចម៉ាស៊ីនអញ្ចឹង!»។

 

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s